លក្ខខណ្ឌប្រើប្រាស់ (Terms of Service)

សូមអានលក្ខខណ្ឌប្រើប្រាស់នេះឱ្យបានច្បាស់លាស់ មុនពេលបង្កើតគណនី និងប្រើប្រាស់គេហទំព័ររបស់យើង។ ការចុះឈ្មោះ និងការប្រើប្រាស់គេហទំព័រនេះ មានន័យថាអ្នកបានយល់ព្រម និងគោរពតាមលក្ខខណ្ឌដែលបានកំណត់ខាងក្រោមទាំងស្រុង។

១. លក្ខខណ្ឌនៃការបង្កើតគណនី

  • អ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានពិតប្រាកដ ដូចជា អាសយដ្ឋានអ៊ីមែល ក្នុងការចុះឈ្មោះ។
  • អ្នកត្រូវរក្សាសុវត្ថិភាពលេខសម្ងាត់គណនីរបស់អ្នក។ រាល់សកម្មភាពទាំងឡាយដែលកើតឡើងក្រោមគណនីរបស់អ្នក ជាការទទួលខុសត្រូវរបស់អ្នកផ្ទាល់។
  • យើងខ្ញុំរក្សាសិទ្ធិក្នុងការបដិសេធការចុះឈ្មោះ ឬបិទគណនីណាដែលផ្តល់ព័ត៌មានមិនពិត ឬក្លែងបន្លំជាអ្នកដទៃ។

២. ច្បាប់ និងខ្លឹមសារនៃការបង្ហោះ (Content Guidelines)

ក្នុងនាមជាសមាជិកចែករំលែកចំណេះដឹង អ្នកយល់ព្រមមិនបង្ហោះនូវខ្លឹមសារ ឬអត្ថបទណាដែល៖

  • ខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៖ ព័ត៌មានមិនពិត ការបរិហារកេរ្តិ៍ ការញុះញង់ បង្កការរើសអើង ខ្លឹមសារប៉ះពាល់ដល់សន្តិសុខជាតិ នយោបាយរសើប សាសនា ឬវប្បធម៌។
  • ខុសសីលធម៌សង្គម៖ រូបភាព ឬខ្លឹមសារអាសអាភាស អំពើហិង្សា ល្បែងស៊ីសង ឬការជួញដូរខុសច្បាប់។
  • ការផ្សាយពាណិជ្ជកម្មខុសច្បាប់៖ ការបង្ហោះសារឥតបានការ ឬប្រើប្រាស់អត្ថបទចំណេះដឹងដើម្បីបង្កប់ការលក់ដូរ ឬផ្សាយពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត។

៣. កម្មសិទ្ធិបញ្ញា និងការលួចចម្លង (Copyright)

  • រាល់អត្ថបទ ឬឯកសារដែលអ្នកបង្ហោះ ត្រូវតែជាស្នាដៃផ្ទាល់ខ្លួន ឬជាខ្លឹមសារដែលទទួលបានសិទ្ធិចែករំលែកស្របច្បាប់។
  • ក្នុងករណីដកស្រង់ ឬយកប្រភពពីកន្លែងផ្សេង អ្នកត្រូវតែសរសេរបញ្ជាក់ពីប្រភពដើម ឬម្ចាស់កម្មសិទ្ធិនៃស្នាដៃនោះឱ្យបានច្បាស់លាស់។
  • ប្រសិនបើមានការប្តឹងផ្តល់អំពីការរំលោភសិទ្ធិអ្នកនិពន្ធ ពីភាគីខាងក្រៅ ម្ចាស់គណនីដែលបង្ហោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់តែម្នាក់ឯង។

៤. សិទ្ធិរបស់កម្មវិធីគ្រប់គ្រង (Admin Rights)

ដើម្បីរក្សាសណ្តាប់ធ្នាប់នៅលើគេហទំព័រ ក្រុមការងារគ្រប់គ្រង មានសិទ្ធិពេញលេញដោយមិនបាច់ជូនដំណឹងមុនក្នុងការ៖

  • កែសម្រួល ឬលុបចោលទាំងស្រុងនូវរាល់អត្ថបទ មតិយោបល់ ណាដែលល្មើសនឹងលក្ខខណ្ឌខាងលើ។
  • ផ្អាកជាបណ្តោះអាសន្ន ឬលុបគណនីរបស់អ្នកប្រើប្រាស់ណាដែលរំលោភបំពានច្បាប់ត្រង់ចំណុចណាមួយ។

៥. ការបដិសេធការទទួលខុសត្រូវ (Disclaimer)

  • គេហទំព័រនេះជាវេទិកាចែករំលែកចំណេះដឹងសេរី។ រាល់មតិយោបល់ គំនិត និងខ្លឹមសារនៃអត្ថបទទាំងអស់ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ និងមិនតំណាងឱ្យទស្សនៈ ឬការទទួលខុសត្រូវរបស់គេហទំព័រយើងខ្ញុំឡើយ។
  • យើងខ្ញុំមិនធានាថាព័ត៌មានបច្ចេកទេស ឬចំណេះដឹងដែលបង្ហោះដោយសមាជិក ត្រឹមត្រូវ ឬមានប្រសិទ្ធភាព ១០០% នោះទេ ដូច្នេះសូមអ្នកអានប្រើប្រាស់ការពិចារណាដោយខ្លួនឯង។

៦. ការកែប្រែលក្ខខណ្ឌ

យើងខ្ញុំអាចនឹងធ្វើការកែប្រែលក្ខខណ្ឌប្រើប្រាស់នេះនៅពេលណាក៏បាន។ ការបន្តប្រើប្រាស់គេហទំព័ររបស់អ្នកបន្ទាប់ពីមានការកែប្រែ មានន័យថាអ្នកបានយល់ព្រមតាមលក្ខខណ្ឌថ្មីនោះ។